រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សាខាសមាគមនារីខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនក្រុមគ្រូពេទ្យ កំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក ចំនួន៣ ក្នុងខេត្តពោធិ៍សាត់ (Video inside)

  • 1.1ពាន់
  • ដោយ Admin
https://youtu.be/Jh5yGYtIGZU

(ពោធិ៍សាត់)៖ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការ នៅមណ្ឌលចត្តាឡីស័កកម្រិត២រលាំង មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាសម្តេចឳ សម្តេចម៉ែ ស្រុកបាកាន និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សារហាទិល ស្រុកតាលោសែនជ័យ និងបន្តប្រគល់ឱ្យគ្រប់មណ្ឌលចត្តាឡីស័ក ចំនួន១៣មណ្ឌល នៅក្នុងខេត្ត។

សម្ភារដែលបាននាំយកប្រគល់ជូនក្រុមគ្រូពេទ្យ នៅទីតាំងនីមួយៗរួមមាន៖ ទឹកបរិសុទ្ធ២០យួរ និង៣កេស, មីកំប៉ុង១០យួរ, មីកញ្ចប់៣កេស, ត្រីខ២យួរ, តែ​OISHI ៥យួរ, ស្ករស៥កញ្ចប់, កាហ្វេ៥កញ្ចប់, ទឹកត្រី និងទឹកស៊ីអ៊ីវ២យួរ, កំសៀវតែ១ និងនំប៉័ងហ៊ុបមួយចំនួន។

លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់គ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌលចត្តាឡីស័កនីមួយៗ ដែលបានលះបង់ខ្ពស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យើង។ លោកជំទាវ បានលើកឡើងថា បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏មែនពិត តែទាមទាឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ដែលកំពុងតែមានសភាពវឹកវរយ៉ាងខ្លាំង នៅទូទាំងប្រទេស និងនៅលើពិភពលោក។

លោកជំទាវ ក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវរក្សាឱ្យបាននូវគោលការណ៍ «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តអនាម័យឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង