(ពោធិ៍សាត់)៖ នាយក នាយករងរដ្ឋបាល នាយក នាយរងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវ តាយ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ និងក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាបុណ្យរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៣ ទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២២)។
សូម ឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿង និងរីកចម្រើនបន្ថែមទៀត។
សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕