រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ទទួលថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងខេត្តពោធិ៍សាត់ ជំហាន១ បានចំនួន៥២,៨០០ដុល្លារអាមេរិក និង២៩លានរៀល

  • 277
  • ដោយ Admin

(ពោធិ៍សាត់)៖ នៅក្នុងឱកាសអបអរសាទរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍» នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញទទួលថវិកា ជំហាន១ ពីថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមហ៊ុន និងសប្បុរសជនក្នុងខេត្ត បានចំនួន ៥២,៨០០ដុល្លារអាមេរិក និង២៩លានពាន់រៀល នៅស្នាក់ការសាខា ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ឯកត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានជម្រាបជូនថា នៅក្នុងឱកាសអបអរសាទរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ​ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្ត មានធនធានសម្រាបបន្តផ្តល់សេវាកម្មមនុស្សធម៌ បន្តពង្រឹងភាពធនសហគមន៍និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះនោះ ទើបពេលនេះសាខារៀបចំពិធីប្រគល់ និងទទួលថវិកា ពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមហ៊ុន និងសប្បុរសជនក្នុងខេត្តនេះឡើង ជំហាន១ និងត្រៀមទទួលជាបន្តបន្ទាប់ទៀត។

ឯកឧត្តមបានលើកឡើងថា ថវិកាទាំងនេះ មិនមែនសម្រាប់ដោះស្រាយទៅលើប្រជាពលរដ្ឋរង ដោយគ្រោះធម្មជាតិតែមួយមុខនោះទេ គឺមានគោលការណ៍ប្រើប្រាស់ទៅលើការអភិវឌ្ឍន៍ ទំនប់ ប្រឡាយ ដើម្បីបញ្ជៀសកុំឱ្យមានការលិចលង់ ពេលទឹកជំនន់ម្តងៗ នៅក្នុងខេត្ត និងកន្លែងផ្សេងៗទៀត ជាក់ស្តែងដូចក្នុងអំឡុងឆ្នាំ២០២០ គឺមានការជន់លិច៣ដង។  ឯកឧត្តមក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក្រុមហ៊ុន និងសប្បុរសជននៅក្នុងខេត្ត ដែលតែងតែចំណាយធនធានផ្ទាល់ខ្លួន ចូលរួមបរិច្ចាគ ជួយទ្រទ្រង់ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាការស្តែងឱ្យឃើញពីទឹកចិត្តមនុស្សធម៌ជាប់ជានិច្ច។

ឯកឧត្តមបានឱ្យដឹងថា ជារៀងរាល់ឆ្នាំនៅកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក នៅខេត្តពោធិ៍សាត់ តែងតែបានរៀបចំទិវាមនុស្សធម៌  ក្នុងគោលបំណងគៀងគររកមូលនិធិ ប៉ុន្តែ២ឆ្នាំចុងក្រោយនេះ បានខកខានទៅវិញ ដោយសារវិបត្តិជំងឺកូវីដ១៩។ ឯកឧត្តម​បានជម្រាបជូនថា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សន្យាយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ ឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានទទួលថវិកាក្នុងជំហានទី១នេះ បានចំនួន៥២,៨០០ដុល្លារអាមេរិក និង២៩លានរៀល ក្នុងនោះឯកឧត្តម ជាយ តាយ ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ថវិកា១ម៉ឺនដុល្លារអាមេរិក, លោកឧកញ៉ា ទុយ គី អនុប្រធានកិត្តិយសសាខា និងជាប្រធានសភាពាណិជ្ជកម្មខេត្ត ថវិកា១ម៉ឺនដុល្លារអាមេរិក, មន្ទីរឧស្សាហកម្មខេត្ត ថវិកា៥ពាន់ដុល្លារអាមេរិក, មន្ទីររៀបចំដែន​ នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ថវិកា៥ពាន់ដុល្លារអាមេរិក, លោក តាំង សារ៉េត (ម៉ែន) និងភរិយា ថវិកា៥ពាន់ដុល្លារអាមេរិក, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ថវិកា២០លានរៀល, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ថវិកា៣ពាន់ដុល្លារអាមេរិក, សាខាពន្ធដាខេត្ត ថវិកា៣ពាន់ដុល្លារអាមេរិក, លោកស្រី យឹម ណារ៉េត ប្រធានក្រុមហ៊ុន ណា រ៉េត លីមីតធីត អភិវឌ្ឍន៍អគ្គិសនីខេត្ត ថវិកា២ពាន់ដុល្លារអាមេរិក, លោក ប៉េង ចាន់រ៉ា និងលោក ទា ជាំ  ថវិកា២ពាន់ដុល្លារអាមេរិក, សាខាគយ និងរដ្ឋាករខេត្ត ថវិកា៣ពាន់ដុល្លារអាមេរិក, លោក អេង ហុក និងលោកស្រី ឈរ ហុងឡាយ ថវិកា១ពាន់ដុល្លាអាមេរិក និងថវិកា១០០ដុល្លារ ៥០០ដុល្លារជាច្រើននាក់ទៀត៕

Ti Amo (ពស)

អត្ថបទទាក់ទង