រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមការងារចុះជួយក្រុងពោធិ៍សាត់ ប្រជុំពិនិត្យលទ្ធផលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃកន្លងមក និងត្រៀមបិទបញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខ

  • 278
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្កម ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃកន្លងមក នៅតាមបណ្តាសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ និងដាក់ផែនការត្រៀមបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ។ 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណ:ទាំង៥ នៃគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្ត អស់លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ចុះជួយសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

បន្ទាប់ពីការលើកឡើងរបស់ក្រុមការងារ អំពីផលវិជ្ជមាន និងអវិជ្ជមានខ្លះៗ នៅតាមបណ្ដាសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធប្រឡាយទឹក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនផ្សេងទៀត នៅសេសសល់តិចតួច សម្រាប់ជាតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនោះរួចមក, ឯកឧត្តម ជាវ តាយ បានណែនាំដោយជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវចុះពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់គ្រប់ជ្រុងជ្រោយ ដើម្បីបំពេញបន្ថែម ជាពិសេសស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដោះស្រាយឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាឆ្លើយតបតាមតម្រូវការចាំបាច់របស់ពួកគាត់ចង់បាន ស្របតាមយុទ្ធសាស្ត្រដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលគិតគូរផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តម ជាវ តាយ បានកោតសរសើរ ដល់អាជ្ញាធរ និងក្រុមការងារទាំងអស់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តចុះជួបផ្ទាល់ និងដោះស្រាយរាល់បញ្ហា និងតម្រូវការចង់បានចាំបាច់នានា។ ឯកឧត្តមបានជំរុញឱ្យក្រុមការងារ បន្តធ្វើសកម្មភាពបែបនេះ ឱ្យបានធ្វេរឡើងថែមទៀត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋកាន់តែពេញចិត្ត និងកិច្ចការងារបម្រើផលប្រយោជន៍សម្រាប់ពួកគាត់ ជាមួយគ្នានោះឯកឧត្តមបានសម្រេចបំពេញបន្ថែមភ្លាមៗ ដោយកសាងផ្លូវបេតុងមួយខ្សែនឹងផ្លូវដីសមួយខ្សែ តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃ ក្រុងពោធិ៍សាត់ ដោយឯកឧត្តមនឹងដឹកនាំក្រុមការងារផ្ទាល់ចុះពិនិត្យជាក់ស្តែង នារសៀលស្អែកនេះ ដើម្បីកសាងឱ្យបានទាន់ពេលដោយមិនដំអក់ទុកយូរឡើយ៕

អត្ថបទទាក់ទង