រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ចាប់ផ្តើមប្រែមុខមាត់ខេត្តពោធិ៍សាត់ ក្នុងតំណែងជាអភិបាលខេត្ត រយៈពេល៩ខែកន្លងមកនេះ

  • 397
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្នុងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រយៈពេលជាង៩ខែកន្លងមកនេះ ឯកឧត្តម ជាវ តាយ បានចាប់ផ្តើមកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺសំចែងសំចាច និងមានលក្ខណៈស្រស់ត្រកាលជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជាការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទLED, ការបំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ការសាងសង់ផ្លូវក្នុងក្រុង, ការរៀបចំរបាំងការពារដី(Curb) និងការចាត់ចែងរៀបចំគ្រប់គ្រងសំណល់រឹង ក្នុងក្រុងពោធិ៍សាត់។ល។

ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធខាងលើ​នេះដែរ ​គឺជា​ការ​រំលេចនូវ​សោភ័ណ​ភាព​បៃតង នៅ​តាម​ដងស្ទឹង និងតាមដងផ្លូវសំខាន់ៗក្នុង​ក្រុងពោធិ៍សាត់ ដើម្បីឱ្យ​កាន់តែ​មានការ​ទាក់ទាញ​អារម្មណ៍ ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក ឬពិធីបុណ្យជាតិម្តងម្កាល។

ទាំងនេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាត់តាំងឱ្យឯកឧត្តម ជាវ តាយ មកដឹកនាំយន្តការនៅក្នុងខេត្តពោធិ៍សាត់ ធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានភាពស្រស់បំព្រង ទាំងផ្លូវកៅស៊ូ, ផ្លូវបេតុង, ភ្លើងបំភ្លឺផ្លូវ, ភ្លើងលម្អចម្រុះព័ណ៌, ប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់, របាំងការពារដី (Curb), ការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ បូករួមទាំងការគ្រប់គ្រងសម្រាមផងដែរ។

ជាការពិតណាស់ថា ខេត្តពោធិ៍សាត់យើងបច្ចុប្បន្ន បាននឹងកំពុងជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន ហើយក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៣៥កន្លែងក្នុងខេត្ត តំបន់ទេសចរណ៍ដែលជាទីចាប់អារម្មណ៍ខ្ពស់ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម, ក្រៅពីនោះមានស្រុកក្រគរ នៅទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ។ នេះដោយសារតែទឹកដីនៃស្រុកវាលវែង បានលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ក្រោមម្លប់ «សន្តិភាព» ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចធ្វើដំណើរបានស្រួល ទៅកាន់រមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ដែលជាប់នឹងព្រំដែនខេត្តត្រាត ប្រទេសថៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏នៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ចំពោះសក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត និងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ បានដឹង និងបានស្គាល់ ចៀសវាងការធ្វើដំណើរទៅផុត មកផុត ដែលនាំឱ្យបាត់បង់ចំណូលសេដ្ឋកិច្ចខេត្ត ក៏ដូចជាប្រជាពលរដ្ឋរបស់យើង៕

Ti Amo (ពស)

អត្ថបទទាក់ទង