រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ចុងសប្តាហ៍ទី៤ នៃខែតុលា ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត ជិត១ម៉ឺននាក់

  • 293
  • ដោយ Admin

(ពោធិ៍សាត់)៖ សម្រាប់ចុងសប្តាហ៍ទី៤ នៃខែតុលា ពោលគឺចាប់ពីថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៩កន្លែង សរុបមានចំនួន៩,៨៨១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន៩,៧៩១នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន៩០នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះថា តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប៩,៨៨១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន៩,៧៩១នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន៩០នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ៩២,៨២% (ទេសចរសប្តាហ៍មុន មានចំនួន១៣៧,៧៣៧នាក់)។

ប្រភពបានបន្តថា តួលេខភ្ញៀវទេសចរខាងលើ មានការថយចុះច្រើន ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួន ទើបនឹងបញ្ចប់ការចូលរួមទស្សនាកម្សាន្ត ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ កាលពីសប្តាហ៍មុន។

មន្ទីរនៅតែបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) នៅតាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ ៣ការពារ»៕

Ti Amo (ពស)

អត្ថបទទាក់ទង