រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ សម្ពោធកម្មវិធី «វីឃែរ ឃ្លីនិក» និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន អ អឹម អេ ខេមបូឌា (RMA Cambodia) នៃរោងចក្របង្គុំ និងដំឡើង រថយន្តFORD

  • 242
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកម្មវិធី «វីឃែរ ឃ្លីនិក - WE CARE CLINIC PROGRAM» និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន អ អឹម អេ ខេមបូឌា (RMA Cambodia) នៃរោងចក្របង្គុំ និងដំឡើង រថយន្តFORD ដែលស្ថិតក្នុងភូមិសារ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះ បានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយរង រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ     និងបុគ្គលិក ក្រុមហ៊ុន អ អឹម អេ ខេមបូឌា យ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងអំពីសារសំខាន់ និង​តម្លៃ​សន្តិភាព​ សម្រាប់​ជីវភាព​រស់​នៅ​របស់​ប្រជាជន និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃកម្ពុជា និងបានស្នើឱ្យគ្រប់គ្នា ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមជ្ឈដ្ឋានជាតិ និង​អន្តរជាតិ ​តែងតែ​បានសាទរ និងកោតសរសើរខ្ពស់ មកលើការដឹកនាំរបស់សម្តេច «មានសន្តិភាព ទើបមានការអភិវឌ្ឍ»។

ឯកឧត្តមបានសម្តែងការយកចិត្តទុកដាក់ លើជីវភាពរបស់កម្មករ និយោជិក គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមហាវីរៈបុរសខ្មែរ និងជាស្ថាបនិកសន្តិភាព នៃប្រទេសកម្ពុជា។ ជាក់ស្តែងវត្តមានរបស់ក្រុមហ៊ុន  អ អឹម អេ ខេមបូឌា នៅក្នុងទឹកដីស្រុកក្រគរ នៃខេត្តពោធិ៍សាត់ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្ដល់ឱកាសការងារជាច្រើន ជូនប្រជាពលរដ្ឋ ទទួលឱ្យបានប្រាក់ចំណូល ដើម្បីលើកកម្ពស់ ជីវភាពគ្រួសារ ព្រមទាំងលើកកម្ពស់ វិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យើងឱ្យមានការីកចម្រើន សំបូរ រុងរឿង និងជាពិសេស គឺជួយលើកកម្ពស់សេដ្ឋកិច្ច របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែក ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យើង ផ្ទាល់តែម្ដង។ ​

ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន អ អឹម អេ ខេមបូឌា (RMA Cambodia) នៃរោងចក្របង្គុំ និងដំឡើង រថយន្តFORDទាំងអស់ត្រូវតែ៛ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានលទ្ធផលជោគជ័យ ព្រោះការចូលរួមរបស់បងប្អូន គឺអាចទទួលបានមកវិញ នូវជីវភាពល្អប្រសើរបានមួយកម្រិតទៀត។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះកម្មករ និយោជិកជាជនពិការ ដែលមានសមត្ថភាព ត្រូវយកចិត្តទុកដាក់ជាអាទិភាព ក្នុងការលើកទឹកចិត្ត ផ្តល់ការងារ និងការឧបត្ថម្ភបន្ថែមបន្ទាប់បន្សំ។ 

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា «ហេតុនេះយើងទាំងអស់គ្នា ប្តេជ្ញាចិត្ត បន្តគាំទ្រគោលនយោបាយនានា របស់រាជរដ្ឋាភិបាលជានិច្ចតរៀងទៅ»៕

Ti Amo (ពស)

អត្ថបទទាក់ទង