(ពោធិ៍សាត់)៖ ជាដណឹងល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសបេក្ខជន ឲ្យចូលសិក្សាតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ចំនួន ៤៧៨៤២កន្លែង ក្នុងនោះផ្តល់អាហារូបករណ៍រហូតដល់ ២២៦៦១កន្លែង និងថ្នាក់បង់ថ្លៃចំនួន ២៥១៨១កន្លែង។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង បានបញ្ជាក់ថា ចំពោះអាហារូបករណ៍ចំនួនជាង២ម៉ឺនកន្លែងនេះ ត្រូវបានផ្តល់អាទិភាព ដល់បេក្ខជនជានារី សិស្សក្រីក្រី រស់នៅតំបន់ដាច់ស្រយាល និងជនពិការ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ ក្រសួងការងារទាំងស្រុង៖