រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ប៉ាន សូរស័ក្តិ បិទការប្រគួតកីឡាទូកនាគ ជ្រើសរើសជើងឯងភូមិភាគបឹងទន្លេសាប នៅខេត្តពោធិ៍សាត់

  • 994
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ បានបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១ នៅខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថាការរៀបចំប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិនេះ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០១៩ ដែលមានក្រុមចូលរួមប្រកួតរួមមាន៖
១-សមាគមកីឡាទូកខេត្តពោធិ៍សាត់ ២ក្រុម បុរស នារី ៣២នាក់ 
២-សមាគមកីឡាទូកខេត្តកំពង់ឆ្នាំង ១ក្រុម បុរស ១៦នាក់ 
៣-សមាគមកីឡាទូកខេត្តសៀមរាប ១ក្រុម បុរស ១៦នាក់ 
៤-សមាគមកីឡាទូកខេត្តបាត់ដំបង ១ក្រុម បុរស ១៦នាក់
៥-សមាគមកីឡាទូកខេត្តប៉ៃលិន ១ក្រុម បុរស ១៦នាក់
៦-សមាគមកីឡាទូកខេត្តបន្ទាយមានជ័យ ១ក្រុម បុរស ១៦នាក់
និង៧-ក្រុមជម្រើសជាតិថ្នាល ១ក្រុម បុរស នារី ០៤នាក់។

ដោយឡែកទូក​នាគ ​ដែល​ទទួល​បាន​ជ័យជំនះ​គឺ​៖
លេខ​១​ ខេត្ត​បន្ទាយមានជ័យ​
លេខ​២​ ខេត្ត​បាត់ដំបង​
លេខ​៣​ ខេត្ត​សៀមរាប​
លេខ​៤​ ខេត្ត​កំពង់​ឆ្នាំង​
លេខ​៥​ ខេត្ត​ពោធិ៍សាត់​
និង​លេខ​៦​ ខេត្ត​ប៉ៃលិន​៕

Ti Amo (ពស)

អត្ថបទទាក់ទង