រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

បញ្ជីឈ្មោះសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ នៅខេត្តពោធិ៍សាត់ «ឈ្មោះសប្បុរសជន»

  • 2.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ យោងតម្រូវការចាំបាច់ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញលិខិតបង្គាប់ការ ដោយចាត់តាំងឱ្យក្រុមការងារមន្ត្រីរាជការសាលាខេត្ត ចំនួន៨រូប ដើម្បីប្រចាំការទទួលការឧបត្ថម្ភថវិកា និងសម្ភារនានាពីសប្បុរសជន សម្រាប់ចូលរួមចំណែកទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ (Covid-19)  ដោយជ្រើសរើសយកទីតាំងវេទិកាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងបរិវេណសាលាខេត្ត។

ឯកឧត្តម ម៉ៅ ធនិន ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានលើកឡើងថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ខេត្តពោធិ៍សាត់បានខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិត របស់ប្រជាជនយើង។ ឯកឧត្តមក៏សូមថ្លែងអំណរគុណ ដល់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងសប្បុរសជនទាំងអស់ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ៖ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

សប្បុរសជនជួយចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅខេត្តពោធិ៍សាត់ រួមមាន៖

*ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

១.លោកឧកញ៉ា ទុយ គី «អង្ករ១០តោន»

២.លោក ទូច សារុំ និងលោកស្រី​ ឌឿង ហ៊ាង «អង្ករ៥តោន»

៣.ព្រះតេជគុណ នូវ សុគន្ធថៃ (លោកតាហួរ) «សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ»

*ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០

៤.លោក លៀង ទិតដ្ឋាន និងបុគ្គលិកមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ «អង្ករ៤តោន»

៥.ឯកឧត្តម កែម សុធឿន និងលោកជំទាវ ប្រាជ្ញ គុណបញ្ញា «៨០០,០០០៛»

៦.ធនាគារវឌ្ឍនៈ​ «៤០០,០០០៛»

៧.ខេមបូឌាន ខាំហ្សា អ៊ីនដាសស្ទ្រៀល ឌីវេឡុបម៉ិន ឯ.ក «២០០ដុល្លារ»

៨.លោក ថឹង មិនា «៥០,០០០៛»

៩.លោក សម ធារិន និងលោកស្រី ពៅ ស៊ីណែត «២០០ដុល្លារ»

១០.លោក រ៉ុន សុភារិន និងលោកស្រី ទុំ ផារី «៤០០,០០០៛»

១១.លោក វង្ស វិមាន (អាចារ្យក្មេង) «៥០,០០០៛»

១២.លោក កុល ប៊ុនធឿន និងលោកស្រី គង់ ធីនិត្យ «១០០,០០០៛»

១៣.លោក មាស មឿន អនុប្រធានមន្ទីរការងារ «១០០,០០០៛»

១៤.លោកស្រី គាំ ឥន្ធធារី «២០០,០០០៛ និងគ្រឿងឧបភោគ បរិភោគមួយចំនួន»

១៥.លោក អៀ ឆៃងីន និងលោកស្រី, លោក តុប ហុន និងលោកស្រី «អង្ករ៥តោន, ទឹកត្រី២៥យួរ, ទឹកស៊ីអ៊ីវ២៥យួរ»

...

គិតត្រឹមម៉ោង ១៦៖៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ

អត្ថបទទាក់ទង