រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤

  • 1.7ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នាយក នាយករងរដ្ឋបាល នាយក នាយរងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងជាប្រធានគណបក្សខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿង និងរីកចម្រើនបន្ថែមទៀត ជាពិសេសទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដើម្បីបុព្វហេតុរួម នៃសុខភាព សុខុមាលភាព និងសុវត្ថិភាព ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួង ដល់ព្រះគុណរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី បុត្រីទី២ កបិលមហាព្រហ្ម សូមព្រះនាងតាមជួយថែរក្សា អភិបាលប្រោះព្រំ ជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំង៤​ប្រការគឺ៖ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពជូនពរ បវរមហាប្រសើរពី៖ នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការ ចំណុះឱ្យរចនាសម្ព័ន្ធគ្រប់គ្រង រដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់

អត្ថបទទាក់ទង