រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តពោធិ៍សាត់ មានជាង៧ម៉ឺននាក់

  • 1.6ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញា ឆ្នាំ២០២០ (រយៈពេល ៣ថ្ងៃ) ភ្ញៀវទេសចរជាតិ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តពោធិ៍សាត់ មានចំនួន៧២,៣១២ នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកើនឡើង ៤៣,៣២% (ភ្ញៀវឆ្នាំ២០១៩ សរុបចំនួន ៥០,៥០៦នាក់)។ ដោយឡែកភ្ញៀវទេសចរអន្តរជាតិ សរុបចំនួន៧៧នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាមានការកើនឡើង ១៤៨% (ភ្ញៀវឆ្នាំ២០១៩ សរុបចំនួន ៣១នាក់)

បើតាមលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២០នេះ៖

-ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ៧,៣៩៤នាក់

-ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ២,៧៦៤៨នាក់

-ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ៣៧,២៧០នាក់។

ភ្ញៀវទេសចរអន្តរជាតិ ដែលមកលេងកំសាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២០នេះ៖

-ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ១២នាក់

-ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ៦៣នាក់

-ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានចំនួន ០២នាក់។

លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងចំណោមរមណីយដ្ឋានទាំងអស់មានរមណីយដ្ឋាន ចំនួន០៦កន្លែង ដែលមានភ្ញៀវច្រើនជាងគេគឺ៖

១-រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង សរុបចំនួន១៥,១២១នាក់

២-រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិភ្នំនាគស សរុបចំនួន១៣,០៤០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ចំនួន១០នាក់

៣-រីសតតាលោសែនជ័យ សរុបចំនួន៦,៣១៥នាក់

៤-រមណីយដ្ឋានទំនប់ឈើតោក សរុបចំនួន៥,០៧៨នាក់

៥-បូជនីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង សរុបចំនួន២,៧១៣នាក់

៦-រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច សរុបចំនួន២,៣៩៦នាក់

លោកបានបន្តថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ មន្ទីរទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងប្រជាការពារភូមិ តាមរមណីយដ្ឋាន និងភោជនីយដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធានការបង្កាទប់ស្កាត់ ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ចំណែកការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕

Ti Amo (ពស)

អត្ថបទទាក់ទង