រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ក្រុមហ៊ុនស៊ីអេសអិមឌី ហ្គោលលែន (ខេមបូឌា) ឧបត្ថម្ភអង្ករ៥តោន និងទឹកសុទ្ធ៥០កេស ជួយដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់

  • 1.6ពាន់
  • ដោយ Admin
default

(ពោធិ៍សាត់)៖ មកដល់ពេលនេះ ការចូលរួមជាចំណែក នៃការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងតាមបណ្តាខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែបន្តមានឡើង។

ក្នុងនោះខេត្តពោធិ៍សាត់ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការបរិច្ចាគថវិកា និងស្បៀងអាហារ ដល់អ្នករងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនោះផងដែរ។

ជាក់ស្តែងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ គេឃើញមានតំណាងរបស់ក្រុមស៊ីអេសអិមឌី ហ្គោលលែន (ខេមបូឌា) ឧបត្ថម្ភអង្ករ៥តោន និងទឹកសុទ្ធ៥០កេស ដើម្បីជួយរំលែកទុក្ខដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៣នាក់ផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង