រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សមិទ្ធផលថ្មី ដែលជាអតីតសួនច្បារ១៤មករា បាននឹងកំពុងតុបតែងបង្ហើយកិច្ច ត្រៀមរៀបចំបង្ហាញរាង ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងពោធិ៍សាត់ (Video inside)

  • 1.5ពាន់
  • ដោយ Admin
https://youtu.be/P4vGRZKmU88

(ពោធិ៍សាត់)៖ សមិទ្ធផលថ្មី «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត មានទីតាំងជាប់ស្ពានថ្ម ឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាននឹងកំពុងតុបតែងបង្ហើយកិច្ច ត្រៀមរៀបចំបង្ហាញរាង ដើម្បីលើកកំពស់សោភ័ណភាព ក្រុងពោធិ៍សាត់។

បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ កំពុងតែកើតឡើងកម្តៅក៏ពិតមែន តែដំណើរការនៃការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា នៅតែបន្តជាធម្មតា ជាក់ស្តែងអតីតសួនច្បារ១៤ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ ក្នុងការទាក់ទាញនូវភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋ បានហាត់ប្រាណ និងអង្គុយលេងកំសាន្តផងដែរ។ ទាំងនេះយើងធ្វើទៅបាន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា សួនច្បារ១៤មករា ពីមុនត្រូវបានស្ថាបនាឡើងក្នុងអំឡុងអាណត្តិដឹកនាំ របស់ឯកឧត្តម អ៊ុង សាមី អតីតអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង, ដោយបច្ចុប្បន្នសួនច្បារនេះ មានសភាពចាស់ទ្រុឌទ្រោម និងស្មៅដុះទ្រុពនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន បានស្ថាបនាឡើងវិញ ដោយបែងចែកជាទីធ្លាការ៉ូឡា សួនច្បារ បង្គោលភ្លើង និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកំសាន្ត និងហាត់ប្រាណផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង