យោង៖ សេចក្តីសម្រេចលេខ ៨២សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លង រាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)
រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណៈជន និងប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថាៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគវីដ១៩ ប្រភេទដែលតា(Delta) និងដើម្បីអនុវត្តនូវ សេចក្តីសម្រេចលេខ ៨២សសរ របស់រាជរដ្ឋាភិបាល ដូចបានចុះយោងខាងលើ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង សហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់តាំងអនុវត្តសេចក្តីសម្រេចខាងលើ ចាប់ពីវេលា ម៉ោង២៣:៥៩នាទី(ម៉ោងម្ភៃបី និងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនសាធារណៈជន និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ មេត្តាជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ស្នើលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកមេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមអនុវត្តតាមខ្លឹម សារសេចក្តីសម្រេចខាងលើ ដោយស្មារតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូន សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចូលរួមអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងសេចក្តី ណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមាននៅជាធរមាន។
រដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ លោក លោកស្រី នឹងចូលរួមអនុវត្ត ដោយរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលត(Delta)នេះ។