រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

អភិបាលខេត្តពោធិ៍សាត់ អនុញ្ញាតិឱ្យប្រតិភូមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងថ្នាក់ដឹកនាំ​ នៃអង្គភាពពន្ធនាគារខេត្ត និងមណ្ឌលអប់រំកែប្រែ ទី៤ (ម៤) ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងអបអរសាទរ ក្នុងឱកាសទទួលតំណែងថ្មី

  • 490
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានអនុញ្ញាតិឱ្យប្រតិភូ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក កែន សូសាវឿន អគ្គនាយករង មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើសកម្មភាពដោះមីន នៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជាថៃ) ព្រមទាំងអបអរសាទរ ជូនចំពោះឯកឧត្តម ជាវ តាយ ក្នុងឱកាសដែលឯកឧត្តម បានផ្ទេរភារកិច្ចពីអភិបាលខេត្តកំពត មកជាអភិបាលខេត្តពោធិ៍សាត់ថ្មី បានរយះពេល១ខែ ៣ថ្ងៃមកនេះ។

កិច្ចជំនួបនេះធ្វើឡើង នៅសាលប្រជុំ Video Conferenceខេត្ត ដោយបានការចូលរួមពីលោក ចេង ឡៃ, លោក ខូយ រីដា និងលោក សាយ សុជាតិ អភិបាលរងខេត្ត, លោក ធាង ផេង នាយករដ្ឋបាលស្តីទីខេត្ត និងប្រតិភូមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមមួយចំនួនទៀត។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមក៏បានបន្ត ជួបជាមួយថ្នាក់ដឹកនាំ​ នៃអង្គភាពពន្ធនាគារខេត្ត និងមណ្ឌលអប់រំកែប្រែ ទី៤ (ម៤) ដែលបានចូលជួបសម្តែងការគួរសម និងអបអរសាទរ ក្នុងឱកាសចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ថ្មីផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង