រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ម៉ក់ រ៉ា, ឯកឧត្តម ជាវ តាយ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ និងខួបលើកទី៤៣ ទិវាជ័យជំនះ ៧មករា

  • 586
  • ដោយ Admin

(ពោធិ៍សាត់)៖ នាយក នាយករងរដ្ឋបាល នាយក នាយរងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ម៉ក់​ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ និងក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាបុណ្យរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៣ ទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២២)។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ថ្នាក់ដឹកនាំទាំង២ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ថ្នាក់ដឹកនាំទាំង២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

Ti Amo (ពស)

អត្ថបទទាក់ទង