រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយស្មារតីសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥

  • 559
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២២ និងផ្សព្វផ្សាយស្មារតីសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះដែរ បានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម អ៊ឹង គឹមលាង អនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក មួយចំនួនទៀត។

បន្ទាប់ពីឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអានរបាយការណ៍សង្ខេប ឆ្នាំ២០២១ ជូនអង្គប្រជុំបានស្តាប់នោះរួចមក, ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានធ្វើការផ្សព្វផ្សាយខ្លឹមសារ នៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយបានសម្រេច៖

១-បោះឆ្នោតជ្រើសតាំងបន្ថែម សម្ដេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស។

២-បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកឆ្ឆ័ន្ទ ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

៣-ពិភាក្សាអំពីកិច្ចការមួយចំនួន ស្តីពីការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ សម័យបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

៤-អង្គសន្និបាត បានយល់ជ្រួតជ្រាបស៊ីជម្រៅអំពីខ្លឹមសារ នៃទស្សនៈសភាពការណ៍ឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗរបស់គណបក្ស ក្នុងឆ្នាំ២០២២។

ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្សមន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានា របស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕

Ti Amo (ពស)

អត្ថបទទាក់ទង