(ពោធិ៍សាត់)៖ ចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ ពោលគឺចាប់ពីថ្ងៃទី២១-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរសរុប មានចំនួន២៤,៥០២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៤,៤៩៧នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន៥នាក់។
ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២១-២៧ ខែកុម្ភ: ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប២៤,៥០២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២៤,៤៩៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០៥នាក់។
ប្រភពបានបន្តថា បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ០,៩៦% (ទេសចរសប្តាហ៍មុន មានចំនួន ២៤,៧៤១នាក់)។ សម្រាប់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង មានភ្ញៀវទេសចរមកលេងកម្សាន្តសរុប៦,២៤៦នាក់ ក្នុងនោះស្រី៣,១៩១នាក់)។ បើប្រៀបធៀបនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្មើនឹង៥៨,៦០%។
ប្រភពដដែលបានបន្តទៀតថា ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ១១កន្លែង) និងមានភ្ញៀវស្នាក់នៅសរុប៥១២នាក់ ស្រី២២០នាក់ បើប្រៀបធៀបនឹងថ្ងៃទី២៦ ស្មើនឹង២៤,៨៧%។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ផ្អាកមិនដំណើរការ ០៤កន្លែង) និងមានភ្ញៀវសរុប៨២០នាក់ ស្រី៣៦៣នាក់ បើប្រៀបធៀបនឹងថ្ងៃទី២៦ ស្មើនឹង៨,៧៥%។
ជាមួយការបន្តកំរើកឡើងនៃការឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុង ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍មានការថមថយខ្លះនាចុងសប្តាហ៍នេះ។ តាមការសង្កេតជាក់ស្តែង ភ្ញៀវពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ មិនសូវមានចំនួនច្រើន ដូចសប្តាហ៍កន្លងមកទេ ភ្ញៀវភាគច្រើនជាភ្ញៀវក្នុងខេត្ត និងភ្ញៀវឆ្លងខេត្តជិតៗគ្នាតែប៉ុណ្ណោះ។
ចាប់តាំងពីសប្តាហ៍មុន និងបន្តដល់ចុងសប្តាហ៍នេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ដល់មន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទាំងអស់ឱ្យខិតខំបន្តពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» វិធានសុវត្ថិភាពទេសចរណ៍ និងSOP លើគ្រប់សេវាកម្មទេសចរណ៍ និងខិតខំបន្តគ្រប់គ្រងចរន្តភ្ញៀវទេសចរ កុំឱ្យមានកកកុញ ឬប្រមូលផ្តុំច្រើន ពេលទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅទូទាំងប្រទេស រួមមាន៖
* ខេត្តព្រះសីហនុ ៣៤,៥២២នាក់
* ខេត្តពោធិ៍សាត់ ២៤,៥០២នាក់
* ខេត្តបាត់ដំបង ២៣,៥១០នាក់
* រាជធានីភ្នំពេញ ១៨,៧៣០នាក់
* ខេត្តកំពត ៨,២៥៤នាក់
* ខេត្តមណ្ឌលគិរី៕
Ti Amo (ពស)