រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្តម ជាវ តាយ ទទួលអំណោយ ពីក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ​ ពេជ ចន្ទមុនី មកប្រគល់ជូនក្រុមការងារយុវជន ខេត្តពោធិ៍សាត់

  • 368
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ នៅវេទិកាខេត្ត បានចូលរួមទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ឧបករណ៍តេសកូវីដ១៩ និងថវិកា របស់ក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ​ ពេជ ចន្ទមុនី មកប្រគល់ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់។

ឯកឧត្តម ហ៊ុត កុសល បានឱ្យដឹងថា៖ អំណោយរបស់ក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា តាមរយះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ​ ពេជ ចន្ទមុនី បាននាំយកមកប្រគល់ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ នាពេលនេះមាន អង្ករ៥តោន មី២៥០កេស ត្រីខ២៥០យួរ ឧបករណ៍តេសកូវីដ១៩ ចំនួន៦កេស ស្មើនឹង១៥០០តេស និងថវិកា១០លានរៀល សម្រាប់បម្រើសកម្មភាពមនុស្សធម៌ នៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី និងឯកឧត្តម ហ៊ុត កុសល ព្រមទាំងសហការី និងក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា ដែលក្នុងរយៈពេលកន្លង មកតែងតែបានយកចិត្តទុកដាក់ ជួយសម្រាលជីវភាពប្រជាពល
រដ្ឋងាយរងគ្រោះគ្រប់ទីកន្លែង និយាយជារួមនឹងនិយាយដោយឡែក ក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ឧបករណ៍តេសកូវីដ១៩ និងថវិកាទាំងនេះ ឯកឧត្តមនឹងនាំយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាក់ស្តែង នៅក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម ក៏បានគោរពជូនពរ ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី និងឯកឧត្តម ហ៊ុត កុសល ព្រមទាំងសហការី និងក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៏កម្ពុជា សូមមានសុខភាពល្អ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ​ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសឱ្យជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

Ti Amo (ពស)

អត្ថបទទាក់ទង