រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ព្រឹកស្អែក! រោងចក្របង្គុំ និងតម្លើងរថយន្តFord របស់ក្រុមហ៊ុនRMA តម្លៃប្រមាណ២១លានដុល្លារ ដែលសាងសង់នៅខេត្តពោធិ៍សាត់ នឹងសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្ម (Video inside)

  • 397
  • ដោយ Admin

(ពោធិ៍សាត់)៖ ព្រឹកស្អែកនេះ! ពោលគឺថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ រោងចក្របង្គុំ និងតម្លើងរថយន្តFord ប្រភេទFord Renger និងFord Everest របស់ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃប្រមាណ២១លានដុល្លារ ដែលសាងសង់ឡើងនៅខេត្តពោធិ៍សាត់ នឹងត្រូវធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មហើយ។

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងតម្លើងរថយន្តFordខាងលើនេះ ធ្វើឡើងនៅទីតាំងរោងចក្រ ដែលស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបជូនថា សមិទ្ធផលដែលកើតមាននាពេលនេះ គឹក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានធ្វើឱ្យមាតុប្រទេសយើង មានសុខសន្តិភាពមកទល់សព្វថ្ងៃ និងមានអភិវឌ្ឍន៍ រីកចម្រើនជាលំដាប់។ ហើយនេះគឺមោទនៈភាពក្រៃលែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ ដោយសារក្រុមហ៊ុនផលិតរថយន្តដ៏ធំ ខ្នាតយក្ស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តបណ្តាក់ទុកវិនិយោគរោងចក្របង្គុំ និងតម្លើងរថយន្តFord ប្រភេទFord Renger និងFord Everes ដែលទទួលសិទ្ធិស្របច្បាប់ក្នុងស្រុក ពីក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) CO.,LTD. ទៅលើការផលិត ចែកចាយ លក់ និងសេវាកម្ម។

បច្ចុប្បន្នរោងចក្រនេះ បានស្ថាបនារួចរាល់ជាស្ថាបពរ នៅលើផ្ទៃដីប្រមាណជាង៤ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្ម ប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ក្រៅតែពីរោងចក្រផ្គុំ និងតម្លើងរថយន្តFord ក៏នៅមានការបោះទុនវិនិយោគ នៅក្នុងតំបន់នេះរួចជាស្រេច ដូចជារោងចក្រកាត់ដេរ រោងចក្រផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ រោងចក្រផលិតត្រង់ហ្វូរ និងរោងចក្រផលិតខ្សែកាបិ៍្ល។ល។ ដែលនេះគឺដោយសារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងផ្ទាល់តែម្តង៕

Ti Amo (ពស)

អត្ថបទទាក់ទង