រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រដ្ឋបាលខេត្តពោធិ៍សាត់ ត្រៀមកូនឈើប្រណិតចម្រុះ ជាង១ម៉ឺនដើម ដើម្បីដាំក្នុងពិធីរុក្ខទិវា ៩ កក្កដា ២០២២នាពេលខាងមុខ

  • 264
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សា ត្រៀមទុកជាមុនដើម្បីរៀបចំប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ២០២២ នាពេលខាងមុខនេះ ប្រកបដោយប្រសិទ្ធភាព និងបរិយាកាសល្អប្រសើរ។

កិច្ចប្រជុំនេះធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី តំណាងស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធផ្សេងទៀតផងដែរ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ចេង ឡៃ អភិបាលខេត្តស្តីទី បានស្នើឱ្យគ្រប់អង្គភាព ស្ថាប័ន មន្ទីរពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលព្រៃឈើ ដែលជាស្ថាប័ណសាម៉ី ត្រូវយកចិត្តទុកដាក់សហការណ៏រៀបចំត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណា ឱ្យការប្រារព្ធពិធីប្រកបដោយភាពរលួន ជាមួយនឹងបរិយាកាសល្អប្រសើរ។

លោកក៏បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ២០២២ខាងលើនេះ នឹងធ្វើឡើងក្នុងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយត្រៀមកូនឈើប្រណិតចម្រុះគ្រប់ប្រភេទ ប្រមាណជា១ម៉ឺនដើម ដើម្បីដាំនៅមុន និងពេលប្រារព្ធពិធី ចំណែកកាលបរិច្ឆេទរដ្ឋបាលខេត្ត នឹងជម្រាបជូននៅពេលក្រោយប្រារព្ធិធីនៅថ្នាក់ជាតិរួចរាល់៕

Ti Amo (ពស)

អត្ថបទទាក់ទង