(ពោធិ៍សាត់)៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៤រូប។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តខាងលើនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៨០៣ អនក្រ.តត ចុះថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម៖
១-លោក ហៀម ឃួន អតីតអភិបាលរងនៃគណៈអភិបាលខេត្តកែប និងជាអតីតអនុប្រធាននាយកដ្ឋានសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
២-លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
៣-លោក ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
៤-លោក រុន សារី អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា សមាសភាពគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបន្ថែម ចំនួន០៤រូបទៀត គឺសរុបចំនួន១១រូបហើយ រួមមាន៖
១- ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់
២- ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត
៣- លោក សាយ សុជាតិ អភិបាលរង នៃគណៈអភិបាលខេត្ត
៤- លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ត
៥- លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត
៦- លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត
៧- លោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្ត
៨- លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)
៩- លោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)
១០- លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)
១១-លោក រុន សារី អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)៕
Ti Amo (ពស)