រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់, លោក វង្ស អេង ជំនួសលោក សូ សាហុង ដែលត្រូវចូលនិវត្តន៍

  • 385
  • ដោយ Admin

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកវាលវែង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ អភិបាលនៃគណៈអភិបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកលើនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំរដ្ឋបាលស្រុកវាលវែង ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ក្រុមការងារចុះជួយស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យ លេខ៨០៥ អនក្រ.តត ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល បានសម្រេចតែងតាំង លោក វង្ស អេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង ជំនួសលោក សូ សាហុង ដែលត្រូវចូលនិវត្តន៍៕

អត្ថបទទាក់ទង