រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ឯកឧត្ដម ខូយ រីដា និងលោកជំទាវ សែនព្រេនសុំសេចក្ដីសុខសេចក្តីចម្រើន ក្នុងឱកាសទើបចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី

  • 239
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្នុងឱកាសទើបចូលកាន់មុខតំណែង ជាអភិបាលគ្រប់គ្រងក្នុងខេត្តពោធិ៍សាត់ បានប្រមាណ១១ថ្ងៃមកនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី និងលោកជំទាវ អាំង សុជាតា ខូយរីដា អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បានចូលរួមក្នុងពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខសេចក្តីចម្រើនគ្រប់ប្រការ។

ពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ នៅព្រះវិហារគង់សាអ៊ីម យៀន ចិន ផ្លូវលេខ១០៣ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ និងអាសនៈលោកតា ក្នុងសាលាចិនពួយហួរ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ការប្រារព្ធពិធីធ្វើនេះឡើង គឺជាទម្លាប់របស់ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយ ខ្មែរ-ចិន-វៀតណាម ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ ផ្ដល់សិទ្ធិសេរីភាពទូលំទូលាយ នូវជំនឿសាសនាផ្សេងៗ ដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីគោរពប្រតិបត្តិរៀងៗខ្លួន។

ចំពោះការជួបជុំថ្នាក់ដឹកនាំខេត្តនាពេលនេះ ក្នុងគោលបំណងបួងសួងសុំដល់ទេវតា និងបារមីវត្ថុស័ក្ដសិទ្ធិក្នុងលោក ម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាឃុំគ្រងក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមបានជួបតែសេចក្ដីសុខសេចក្តីចម្រើនគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្ត៕

Ti Amo (ពស)

អត្ថបទទាក់ទង