រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ពិតជាមោទនភាព! វីរបុរសក្លិបបាល់ទាត់របស់ MAN UTD សម្រេចបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិការជាលើកដំបូង នៅខេត្តពោធិ៍សាត់

  • 1.3ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ លោក Sir Bobby Charlton វីរបុរសរបស់ក្លិបបាល់ទាត់ធំមួយនៅអង់គ្លេស Manchester United នឹងបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិការរបស់ខ្លួនជាលើកដំបូង នៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលនេះ ជាការផ្តួចផ្ដើមរបស់អង្គការ Find A Better Way (FABW) របស់ Sir Bobby Charlton សហការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ជនពិការ ហៅកាត់ DDSP។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិការ របស់លោក Sir Bobby Charlton នឹងបើកសម្ពោធជាផ្លូវការ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់។ មជ្ឈមណ្ឌលនេះ នឹងគាំទ្រដល់ជនពិការគ្រប់រូប ដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញផ្សេងៗ និងលើកទឹកចិត្តការចាប់ផ្ដើមអាជីវកម្មខ្នាតតូចផងដែរ។ មជ្ឈមណ្ឌលដដែល នឹងបំពាក់កុំព្យូទ័រ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកការងារ ក៏ដូចជា ការជំរុញភាពជឿជាក់លើខ្លួនឯង សម្រាប់អ្នកដែលមិនធ្លាប់ទទួលបានឱកាសការងារ។

លោក Sir Bobby Charlton បានថ្លែងដូច្នេះថា៖ “កម្ពុជា នឹងនៅតែជាកន្លែងដ៏ពិសេសសម្រាប់ខ្ញុំ ព្រោះទីនេះហើយ ដែលធ្វើឱ្យខ្ញុំបានដឹងថា ផលប៉ះពាល់ពីការបំផ្លិចបំផ្លាញនៃអាវុធយុទ្ធភណ្ឌក្នុងសង្គ្រាម បានគំរាមកំហែងដល់ប្រជាជនដែលក្រីក្របំផុត។ ខ្ញុំសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងនាំមកនូវជំនួយចាំបាច់សម្រាប់ប្រជាជននៅក្នុងខេត្តពោធិ៍សាត់”។

ជម្រាបថា លោក Sir Bobby Charlton ជាអតីតកីឡាករដែលប្រកពអាជីពនៅក្លិបបិសាចក្រហម Manchester United ចន្លោះពីឆ្នាំ១៩៥៦ ដល់ ឆ្នាំ១៩៧៣។ លោកមានសញ្ជាតិអង់គ្លេស និងលេងជាខ្សែបម្រើកណ្ដាល ដែលធ្លាប់ជួយឱ្យក្រុមជម្រើសជាតិអង់គ្លេស ឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ១៩៦៦៕

ដកស្រង់ដោយ៖ Cambofox
Ti Amo (ពស)

អត្ថបទទាក់ទង