រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីការចុះផ្សាយព័ត៌មានដោយបំផ្លើសពីការពិត របស់សារព័ត៌មានមនសិការខ្មែរ

  • 995
  • ដោយ Admin

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានពិនិត្យឃើញថាការចុះផ្សាយរបស់សារព័ត៌មានមនសិការខ្មែរ ដែលបានចុះផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្រោមចំណងជើងថា”ឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញយ៉ាងគឃ្លើនដដែល"។

រដ្ឋបាលខេត្តពោធិ៍សាត់ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖ ការចុះផ្សាយរបស់សារព័ត៌មានមនសិការខ្មែរខាងលើ គឺជាការចុះផ្សាយព័ត៌មានដោយបំផ្លើសពីការពិត និងជាការបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំខេត្ត និងមន្រ្តីសាធារណៈ ព្រោះថាជាច្រើនឆ្នាំកន្លងមកនេះ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំ និងការដាក់បទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជ រដ្ឋាភិបាលអាជ្ញាធរខេត្ត ក្រុង ស្រុក បានខិតខំទប់ស្កាត់នូវរាល់ចំណុចអសកម្មនានា ក៏ដូចជាបញ្ហាបទល្មើសផ្សេងៗ ជាពិសេសអាជ្ញាធរខេត្ត ក្រុង ស្រុក បានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារធនធានធម្មជាតិព្រៃឈើ និងបានចាត់វិធានការបង្កា្របរាល់បទល្មើសព្រៃឈើខុសច្បាប់ទូទាំងខេត្តពោធិ៍សាត់ ដោយមិនលើកលែងគ្រប់រូបភាពទាំងអស់ និងមិនឲ្យជនល្មើសរួចផុតអំពីសំណាញ់ច្បាប់បានឡើយ។

រដ្ឋបាលខេត្តពោធិ៍សាត់ សូមសំដែងការសោកស្តាយ និងចាត់ទុកការផ្សាយព័ត៌មានរបស់ សារព័ត៌មានមនសិការខ្មែរ ដែលបានចុះផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ ។ ដូចនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធនូវការផ្សាយព័ត៌មាននេះទាំងស្រុង។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

អត្ថបទទាក់ទង