រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រតិភូគណៈកម្ម​ការទី៩ នៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តពោធិ៍សាត់

  • 818
  • ដោយ Admin

(ពោធិ៍សាត់)៖ ប្រតិភូគណៈកម្ម​ការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តពោធិ៍សាត់។

ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត។

ដំណើររបស់ប្រតិភូគណៈកម្មការទី៩ ធ្វើឡើងដេីម្បីសិក្សាស្វែងយល់អំពីវិស័យពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលេីការអនុវត្តច្បាប់ ស្តីពីផ្លូវថ្នល់ ដំណេីរការចែកចាយ និងទូទាត់ថ្លៃថាមពលអគ្គិសនី និងបញ្ហាប្រឈមនានា៕

Ti Amo (ពស)

អត្ថបទទាក់ទង