រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចូលរួមកាន់បិណ្ឌទី១៣ នៅវត្តហង្សាបីតិ ហៅវត្តព្រែកស្តី

  • 926
  • ដោយ Admin

(ពោធិ៍សាត់)៖ ក្នុងឱកាសដែលប្រជាពុទ្ធសាសនិកជនខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងរីករាយចូលរួមប្រកបដោយសទ្ធាជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌ ដែលជាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅតាមទីអារាមនានាទូទាំងប្រទេសនោះ, សម្រាប់នៅខេត្តពោធិ៍សាត់ឯណោះវិញ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានអញ្ជើញ​ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តហង្សាបីតិ ហៅវត្តព្រែកស្តី ស្ថិតនៅភូមិព្រែកស្តី សង្កាត់លលកស ខេត្តពោធិ៍សាត់។

ក្នុងពិធីកាន់បិណ្ឌនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯម ប៊ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សមាជិកាសមាគមនារីខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។

បន្ទាប់ពីបានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងធ្វើកិច្ចសូត្រមន្ត​នមស្ស​ការ និងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿង ឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ ជាច្រើនមុខទៅប្រគេនព្រះសង្ឃ ឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតាញាតិកា ទាំង៧សន្ដាន ព្រមទាំងឧទ្ទិសដល់ដួងវិញាណក្ខន្ធ របស់ ឥស្សរជន វីរជនយុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ សូមឱ្យដួង​វិញាណក្ខន្ធ​អ្នកទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ទៅតាមទំនៀម​ទម្លាប់ ​ព្រះ​ពុទ្ធសានា។ ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ម៉ៅ ធនិន រួមជាមួយមន្ត្រី អ្នកមុខ អ្នកការ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកចង្ហាន់អញ្ជើញរាប់បាត្រប្រគេនព្រះសង្ឃ ក្នុងទឹកចិត្ត​សទ្ធា​ជ្រះថ្លាបំផុត៕

Ti Amo (ពស)

អត្ថបទទាក់ទង