រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បង្ហាញអារម្មណ៍មិនគាំទ្រការវិលចូលស្រុករបស់ទណ្ឌិត សម រង្ស៉ី ដោយអះអាងថា មានសម្តេច និងថ្នាក់ដឹកនាំខេត្ត ប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ (Video inside)

  • 790
  • ដោយ Admin
https://web.facebook.com/pursatprovincialhall855/videos/2526602927629478/

(ពោធិ៍សាត់)៖ បងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដែលចូលជួបសំណេះសំណាល និងទទួលដំណោះស្រាយ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានបង្ហាញអារម្មណ៍ មិនគាំទ្រការវិលត្រឡប់ចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងតែរត់គេចពីសំណាញ់ច្បាប់កម្ពុជានោះឡើយ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋបានអះអាងថា បើទោះបីគ្មាន សម រង្ស៉ី នៅក្នុងប្រទេសកម្ពុជា ក៏ពួកគាត់អាចរស់នៅបានធម្មតាដែរ ព្រោះថាកន្លងមក សម រង្ស៉ី មិនដែលបានជួយអ្វីគាត់នោះឡើយ រាល់ពេលមានបញ្ហា សម រង្ស៉ី តែងតែរត់ចោលស្រុក មិនដូចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសអភិបាលខេត្តពោធិ៍សាត់, លោកតែងតែនៅជាប់ជាមួយសុខទុក្ខប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រឈម និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋក៏មានជីវភាពធូរធារច្រើនផងដែរ។

https://www.youtube.com/watch?v=HpTAp_A8asE&feature=youtu.be

សូមជម្រាបថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។ ជនក្បត់ជាតិ សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជា ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជា ចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានប្រកាសអំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាមួយនឹងការប្រកាសវិលត្រឡប់នេះ លោកក៏ប្រកាសឱ្យប្រជាពលរដ្ឋ ប្រឆាំងនឹងរដ្ឋាភិបាលផងដែរ៕

Ti Amo (ពស)

អត្ថបទទាក់ទង