រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ទំនាស់ និងបញ្ហាប្រឈមជិត៤០ករណី ត្រូវបានអភិបាលខេត្តពោធិ៍សាត់ដោះស្រាយបញ្ចប់ ក្នុងតួនាទីជាអភិបាលខេត្ត និងតួនាទីជាសមាជិកក្រុមគ្រួសារ (Video inside)

  • 883
  • ដោយ Admin
https://youtu.be/GCPA-X-rCNo

(ពោធិ៍សាត់)៖ ក្នុងអំឡុងពេលជាង៦ឆ្នាំ ចាប់តាំងពីឯកឧត្តម ម៉ៅ ធនិន មកកាន់ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មក ឯកឧត្តមបានបំពេញតួនាទីពីរ៖ ទី១-តួនាទីរដ្ឋបាល គឺឯកឧត្តមមានភារកិច្ចបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សុវត្ថិភាព និងធានាឲ្យប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខដុមរមនា និងការអភិវឌ្ឍ និងទី២-តួនាទីជាសមាជិកគ្រួសារ ជាសាច់ញាតិ ជាបង ជាប្អូន ជាកូន ជាក្មួយ ក្នុងគ្រួសារប្រជាពលរដ្ឋជាង៤៩ម៉ឺននាក់ ទូទាំងខេត្តពោធិ៍សាត់ ដើម្បីជួយចែករម្លែកនូវសេចក្តីសុខ និងទុក្ខលំបាកជាមួយគ្នា គ្រប់ពេលវេលា។

ជាក់ស្តែងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទំនាស់ និងបញ្ហាប្រឈមជិត៤០ករណី ដែលក្នុងនោះមាន៖ ទំនាស់ដីធ្លី ទំនាស់ប្តីប្រពន្ធ គ្រោះថ្នាក់ចរាចរណ៍ ជំពាក់លុយ ស្នើសុំដីសម្បទានសង្គមកិច្ច ស្នើសុំការឧបត្ថម្ភ ស្នើសុំផ្លូវចេញចូល ។ល។...ត្រូវបានឯកឧត្តម ម៉ៅ ធនិន ដោះស្រាយបញ្ចប់ដោយជោគជ័យ ក្រៅប្រព័ន្ធតុលាការ ដោយគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ពោលគឺទទួលយកដោយទឹកចិត្តសប្បាយរីករាយ។

គួរបញ្ជាក់ថា នៅរៀងរាល់២ថ្ងៃក្នុងមួយសប្តាហ៍ គឺឯកឧត្តមបានទទួលដោះស្រាយ បញ្ហាប្រឈម ក៏ដូចជាសំណូមពរ ព្រមទាំងផ្តល់ជាស្បៀង ឬថវិកាបន្តិចបន្តួច ជូនជនចាស់ជរាគ្មានទីពឹង ជនពិការ អ្នកជំងឺ និងគ្រួសារទីទ័លខ្លាំង ដែលតែងតែចូលមកដល់សាលាខេត្តផ្ទាល់ ក៏ដូចជាទូរស័ព្ទមកឯកឧត្តមដោយផ្ទាល់។ ជាទូទៅព័ត៌មានដែលផ្តល់ពីប្រជាពលរដ្ឋ នៅមូលដ្ឋាន តាមរយៈទូរស័ព្ទផ្ទាល់របស់ឯកឧត្តម គឺត្រូវបានដោះស្រាយ និងចាត់វិធានការបានទាន់ពេលវេលា។

ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋ បានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះវត្តមានរបស់ឯកឧត្តម មកទទួលការគ្រប់គ្រងដឹកនាំនៅក្នុងខេត្តពោធិ៍សាត់ ដែលពីមុនពុំធ្លាប់បានឃើញទាល់តែសោះ។ ក្រោមការដឹកនាំរបស់ឯកឧត្តម បានធ្វើឲ្យខេត្តពោធិ៍សាត់ មានការកែប្រែមុខមាត់គួរជាទីមោទន ប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច៕

Ti Amo (ពស)

អត្ថបទទាក់ទង