រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

រមណីយដ្ឋានល្បាក់កំរោញ ស្រុកភ្នំក្រវាញ ខេត្តពោធី៍សាត់

  • 2.8ពាន់
  • ដោយ Admin

(ពោធិ៍សាត់៖)ធ្វើដំណើរលើផ្លូវជាតិ ៥៥ ដែលលាតសន្ធឹងពីក្រុងពោធិ៍សាត់ ដល់ឃុំថ្មដាជាប់ព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ ប្រវែងជាង ១៨០ គីឡូម៉ែត្រនិងចម្ងាយប្រមាណ ៥៥ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ភ្ញៀវទេសចរនឹងបានឃើញស្លាកសញ្ញាមួយនៅខាងឆ្វេង ដែលចង្អុលបង្ហាញពីគោលដៅរមណីយដ្ឋានល្បាក់កំរោញ កំពុងរង់ចាំវត្ដមានរបស់ភ្ញៀវឆៀងចូលលេងកម្សាន្ត។


រមណីយដ្ឋានល្បាក់កំរោញស្ថិតក្នុងភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញខេត្ដពោធិ៍សាត់ រំលេចនូវភាពស្រស់បំព្រងនៃព្រៃឫស្សីតូចៗ ដែលដុះទេរត្របាញ់ចូលគ្នា បង្កើតបានជាដំបូលឫស្សីដ៏ត្រជាក់ សម្រាប់ការអង្គុយលម្ហែមុនពេលដើរ ចុះមាត់ទឹក។ បន្ទាប់ពីទៅលេងកម្សាន្ដនៅរមណីយដ្ឋានល្បាក់កំរោញ ភ្ញៀវទេសចរកុំភ្លេចបង្ហួសទៅទស្សនាចម្ការក្រូចពោធិ៍សាត់របស់អ្នកពោធិ៍សាត់ពិតៗ និងភ្លក្សរសជាតិក្រូចអ្នកស្រុកដើមនេះ៕

Khem Chamroeun (ពស)

អត្ថបទទាក់ទង