រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធី៍សាត់ អំពាវនាវដល់បណ្តាស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប ត្រូវចាត់វិធានការលើកាណូត ឬទូក ដែលប្រើប្រាស់ម៉ាស៊ីនធំ ក្នុងការប្រព្រឹត្តបទល្មើស

  • 860
  • ដោយ Admin

(ពោធិ៍សាត់)៖ ថ្លែងនៅចំពោះមុខសមាជិក សមាជិកា គណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវដល់អភិបាលស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប ត្រូវចាត់វិធានការជាដាច់ខាត ទៅលើកាណូត ឬទូកគ្រប់ប្រភេទ ដែលប្រើប្រាស់ម៉ាស៊ីនសេសធំ ជាពិសេសឧបករណ៍ដែលប្រព្រឹត្តបទល្មើសនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ការអំពាវនាវរបស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមីនា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ម្សិលមិញ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវយ៉ាងដូច្នេះថា៖ «ដោយសង្កេតឃើញបទល្មើសនៅតែបន្តកើតមាន ក្នុងឡូត៏អភិរក្សពូជត្រី ដែលបង្កឡើងដោយកាណូត ឬទូក ដែលមានកម្លាំងសេសធំ បានលបលួចប្រព្រឹត្តបទល្មើស ធ្វើឱ្យលំបាកដល់ការដេញបង្ក្រាបនោះ។ ដូច្នេះដើម្បីទប់ស្កាត់នូវរាល់បទល្មើសដែលកើតមាន ក្នុងដែនសមត្ថកិច្ចនៃស្រុកនីមួយៗ រដ្ឋបាលខេត្ត ស្នើដល់លោកអភិបាលស្រុក នៅជាប់នឹងផ្ទៃទឹកបឹងទន្លេសាប សូមចាត់វិធានការអនុវត្តឱ្យបានម៉ឺងមាត់ និងជាដាច់ខាត ដោយធ្វើឱ្យច្បាស់ ធ្វើឱ្យល្អ ធ្វើឱ្យត្រឹមត្រូវ ធ្វើឱ្យកើត និងធ្វើឱ្យបាន ចំពោះកាណូត ឬទូក ដែលមានកម្លាំងសេសធំ ជាមុខសញ្ញានៃការប្រព្រឹត្តបទល្មើសនេសាទ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ»

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ប្រសិនបើអស់លោកអាជ្ញាធរស្រុក ក៏ដូចជាមន្ត្រីជំនាញ មិនមុខការបំពេញបង្គ្រប់ ទៅលើចំណុចដែលឆកល្វែងទេនោះ មានតែអស់លោកជាអ្នកដើរចេញ ទុកឱ្យអ្នកផ្សេងធ្វើជំនួសទើបល្អ៕

Ti Amo (ពស)

អត្ថបទទាក់ទង