រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

គណៈសង្ឃនាយកកម្ពុជា ប្រកាសទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ និងកំណត់វេលាម៉ោង៣រសៀលនេះ ធ្វើការទូងស្គរគ្រប់វត្តទូទាំងប្រទេស

  • 1.2ពាន់
  • ដោយ Admin

កាលពីថ្ងៃទី ១៦ ​ខែមីនា ឆ្នាំ​២០២០កន្លងទៅ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ ដើម្បីកម្ចាត់គ្រោះចង្រៃ ដែលកើតឡើងដោយមេរោគCovid-19 ដោយគ្រប់វត្តអារាមនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយដែលបង្កឡើង ដោយវីរុស ​Covid-19។

សេចក្តីប្រកាសនេះ ​គឺជាការចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រៅសូត្រធម៌រំដោះគ្រោះ សេចក្តីប្រកាសក៏បានផ្តល់វិធានការអនាម័យស្អាតជានិច្ច និងសុវត្ថិភាពចំណីអាហារ ហើយប្រសិនបើមានអ្នកមានអាការៈក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ត្រូវតែជួយបញ្ជូនទៅមណ្ឌលសុខភាព៕

អត្ថបទទាក់ទង