រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

សំណុំរឿង ក៏ដូចជាបញ្ហាប្រឈម ជាង៣០ករណី ត្រូវបានអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជូនប្រជាពលរដ្ឋ បញ្ចប់ដោយជោគជ័យ (Video inside)

  • 1.2ពាន់
  • ដោយ Admin

(ពោធិ៍សាត់)៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ សំណុំរឿង ក៏ដូចជាបញ្ហាប្រឈម ជាង៣០ករណី របស់ប្រជាពលរដ្ឋ ត្រូវបានឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាសមាជិកគ្រួសារបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ធ្វើការសម្របសម្រួលដោះស្រាយ ដោយជោគជ័យ ស្របតាមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចសម្រួបសម្រួលដោះស្រាយ រឿងក្តី និងបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ទៅតាមទម្លាប់ នៅរៀងរាល់ ២ថ្ងៃម្តង ក្នុងមួយសប្តាហ៍ ដោយបានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ និងភាគីពាន់ព័ន្ធជាច្រើនផ្សេងទៀត។

ក្នុងរយៈពេលជាង៦ឆ្នាំ ក្រៅពីបង្កើតយន្តការ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលជួបរៀបរាប់ពីបញ្ហា ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ហើយនោះ ក្នុងឋានៈជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានដឹកនាំអភិវឌ្ឍន៍ខេត្ត ឱ្យលេចចេញនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន និងបានរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាមួយយន្តការ «អ្នកមានត្រូវចែករំលែកឱ្យអ្នកក្រខ្សត់ ហើយអ្នកក្រខ្សត់ ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពគាប់ប្រសើរ»។

សមិទ្ធផលការងារកើតចេញពីកិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងគ្រប់គ្រងខេត្តពោធិ៍សាត់នេះ បានធ្វើឱ្យឯកឧត្តម ម៉ៅ ធនិន ទទួលបានការស្រឡាញ់ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តជាខ្លាំង៕

ខាងក្រោមនេះ គឺជាសកម្មភាពដោះស្រាយបញ្ហាប្រឈម ជូនប្រជាពលរដ្ឋ របស់ឯកឧត្តម ម៉ៅ ធនិន និងការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយដ៏សមស្រប៖

https://youtu.be/S4RRM5h6ewA

អត្ថបទទាក់ទង