រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

Admin

រោងចក្របង្គុំ និងតម្លើងរថយន្ត Ford នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ នឹងចាប់ផ្តើមដំណើរការខ្សែចង្វាក់ផលិតកម្ម នៅក្នុងអំឡុងខែមេសាខាងមុខនេះហើយ

(ពោធិ៍សាត់)៖ ពិតជាមោទនភាពណាស់ សម្រាប់អ្នកខេត្តពោធិ៍សាត់ ពិសេសអ្នកស្រុកក្រគរ! ក្រុមហ៊ុនផលិតរថយន្តដ៏ធំខ្នាតយក្ស របស់សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តបណ្តាក់ទុកវិនិយោគ រោងចក្របង្គុំ និងតម្លើងរថយន្ត Ford ប្រភេទ Ford Renger ...

  • 832
  • ដោយ Admin
មិនយូរទេ គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ដែលមានតម្លៃខ្ទង់លានដុល្លារ នឹងត្រូវចាប់ដំណើរការសាងសង់ ក្នុងស្រុកក្រគរ

(ពោធិ៍សាត់)៖ មិនយូរទេ ក្នុងឆ្នាំនេះហើយ គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន«SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ នឹងត្រូវចាប់ដំណើរការសាងសង់ ក្នុងស្រុកក្រគរ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្តផង និងជាការឆ្លើ...

  • 818
  • ដោយ Admin
ក្រុមហ៊ុន NSZ World ចែកស្បៀងជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារទីទ័លក្រ ចំនួន៣០គ្រួសារ ក្នុងស្រុកភ្នំក្រវាញ និងជួបជាមួយសាក្សីប្រើប្រាស់ផលិតផលក្រុមហ៊ុន

(ពោធិ៍សាត់)៖ ក្រុមហ៊ុន អិន.អេស.ហ្សេតវើលដ៍ ឯ.ក (NSZ World) ដែលជាក្រុមហ៊ុនទទួលស្គាល់ស្តង់ដារដោយកម្ពុជា លើការចរាចរផលិតផលថែរក្សាសុខភាព និងសម្បស្ស ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យមានសុខភាពល្អ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានចុះជួបសំណេះសំណាល ជាមួយសា...

  • 529
  • ដោយ Admin
អភិបាលខេត្តពោធិ៍សាត់ ស្នើដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវចូលរួមដាក់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានស្នើដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមជាដាច់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ដែលធ្វើឡើងរៀងរាល់មួយខែម្តង ដើម្បីក្តាប់សភាពការណ៍រួ...

  • 583
  • ដោយ Admin
ភ្ញៀវទេសចរជិត៤ម៉ឺននាក់ បានមកដើរលេងកម្សាន្ត ខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ធៀបនឹងឆ្នាំមុនភ្ញៀវមានការកើនឡើង៥៦,៧៤%

(ពោធិ៍សាត់)៖ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរផ្ទៃក្នុង ចំនួន៣៨,៧៥១នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តពោធិ៍សាត់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន៣៨,៧...

  • 586
  • ដោយ Admin
ជែលលាងដៃ ចំនួន៧២៨កេស ស្មើនឹង១១.៦៤៨ដប ត្រូវបានប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ  នរោត្តម  មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ  បានបន្តបេសកកម្មប្រគល់ជែលលាងដៃ ចំនួន៧២៨កេស ស្មើនឹង១១.៦៤៨ដប ...

  • 283
  • ដោយ Admin
ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរជិត៣ម៉ឺននាក់ បានមកដើរលេងកម្សាន្ត

(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២២ នៃថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២៩,០៣៩នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តពោធិ៍សាត់ ក្នុងនោ...

  • 381
  • ដោយ Admin
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង កំពុងជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ! អ្នកបានទៅកម្សាន្ត នឹកមិនភ្លេចចង់ទៅម្តងទៀត (Video inside)

(ពោធិ៍សាត់)៖ ច្រក «ល្អៀង» ជារមណីយដ្ឋានធម្មជាតិបែបផ្សងព្រេង នៅខេត្តពោធិ៍សាត់! បើភ្ញៀវទេសចរបាន ទៅដល់ទីនោះហើយ ប្រាកដជាមិនចង់វិលត្រឡប់មកវិញ ឬក៏មកវិញ ហើយចង់វិលត្រឡប់ទៅម្តងទៀត។ រមណីយដ្ឋាន «ទឹកធ្លាក់ច្រកល្អៀង» ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្...

  • 916
  • ដោយ Admin
ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ គោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លាង ហៃ ជាវតាយ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក...

  • 555
  • ដោយ Admin
ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ នាំយកអំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤

(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជ...

  • 397
  • ដោយ Admin