រដ្ឋបាលខេត្តពោធិ៍សាត់

Pursat Administration
ស្វែងរក

មតិស្វាគមន៍របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត

  • 757
  • ដោយ SokMean

ជាបឋម​ ​ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​ ​ប្រជាពលរដ្ឋ​ ​អ្នកធុរៈកិច្ច​ ​និងភ្ញៀវទេស​ណ៍ ​ទាំងអស់កំពុងប្រើប្រាស់​វេ​ផតថល​ ​នៃរដ្ឋបាលខេត្ត​ពោធិ៍សាត់​

វេ​ផតថលនៃរដ្ឋបាលខេត្ត​ពោធិ៍សាត់​ ​ជាច្រកអន​ឡា​ផ្លូវការ​ ​ដែលផ្តល់នូវព័ត៌មាន​ ​និងមុខងារសំខាន់​ ​ជាអាទិ៍

  • ​​សេចក្តីជូនដំណឹង​ ​បទដ្ឋាន​គតិ​យុត្តិ​ ​ក​ក្តានុ​ពល​វិនិយោគ​ ​និង​សកម្មភាព​អភិវឌ្ឍ​ខេត្ត​ ​ព្រមទាំង​ព្រឹត្ត​ការណ៍​ផ្សេងៗ​។​
  • ​​មុខងារ​ “​សេវា​សាធារណៈ​” ​ផ្តល់​នូវ​ព័ត៌មាន​ ​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ (​G​4C) ​និង​សម្រាប់​ធុរៈ​កិច្ច​ (​G​2B) ​ដែល​រាជរដ្ឋាភិបាល​ ​បាន​ ​ធ្វើ​ វិម្ឈ​ការ​ ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​និង​កំពុង​ផ្តល់​សេវា​ដោយ​ ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​រាជធានី​-​ខេត្ត​ ​ច្រកចេញ​ចូល​តែមួយ​ក្រុង​/​ស្រុក​ ​រួម​មាន​ ​ទិដ្ឋភាព​ទូទៅ​ ​សេចក្តីណែនាំ​ ​ដំណើរការ​នៃ​ការ​ផ្តល់​សេវា​ តំម្លៃ​សេវា​ ​និង​ព័ត៌មាន​ទំ​នា​ក​ទំនង​ ​នៃ​សេវា​នីមួយៗ​ ​ដោយ​ ​បាន​រៀបចំ​ជា​បណ្តុំ​តាម​វិ​ស​័​យ​នីមួយៗ​។​
  • ​គោលដៅ​ទេសចរណ៍​ ​ផ្តល់​ជូន​អ្នកទេសចរ​ណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​នូវ​ព័ត៌មាន​អំពី​ ​ទិដ្ឋភាព​ទូទៅ​ ​ទីតាំង​ ​គោលដៅ​ទាក់ទាញ​ទេសចរណ៍​ តំ​លៃ​សំបុត្រ​ទស្សនា​ ​ម៉ោង​ទស្សនា​ ​និង​កម្រង​រូបភាព​ ​នៃ​តំបន់​ទាក់ទាញ​ទេសចរណ៍​នីមួយៗ​ ​ក្នុង​ខេត្ត​ពោធិសាត់។​
  • ​មុខងារ​ “​ផ្តល់​មតិ​យោបល់​” ​អនុ​ញ្ញាតិឱ្យ ​ប្រជាពលរដ្ឋ​ ​អ្នក​ធុរៈ​កិច្ច​ ​ភ្ញៀវ​ទេសចរណ៍​ ​ឬ​សាធារណៈ​ជន​ទូទៅ​ ​អាច​ទំនាក់ទំនង​ ​រាយការណ៍​ ​ផ្តល់​មតិ​យោបល់​ ​ឬ​កង្វល់​របស់​ខ្លួន​ ​ដោយ​ផ្ទាល់​ជូន​ ​រដ្ឋបាល​ខេត្ត​ពោធិសាត់ ​ពី​គ្រប់​ទីកន្លែង​ ​គ្រប់ពេល​វេលា​ ​មាន​លក្ខណៈ​ងាយស្រួល​ ​និង​ឆាប់រហ័ស​។​

ខ្ញុំសង្ឃឹមថា​ វេ​ផតថលនៃរដ្ឋបាលខេត្ត​ពោធិ៍សាត់ ​ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដើម្បី​ ​​). ​ភ្ជាប់ទំនាក់ទំនងរវាង​ ​ប្រជាពលរដ្ឋ​ ​និងរដ្ឋបាលខេត្ត​ពោធិ៍សាត់​ ​កាន់តែជិតស្និត​ ​​). ​ពង្រឹងសិទ្ធិនៃការទទួលបានព័ត៌មាន​ ​និងផ្តល់ព័ត៌មានប្រកបដោយគុណភាពអំពី​និតិ​វិធីនៃការផ្តល់សេវាសាធារណៈទាំងថ្នាក់ខេត្ត​ ​ក្រុង​/​ស្រុក​ ​និងឃុំ​/​សង្កាត់​ ​និង​). ​ជាកន្លែងផ្តល់នូវព័ត៌មាន​ ​សេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្ត

សូមអរគុណ​!